ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន ២ សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ
ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន ២ សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ
យោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា ទ្រង់មានព្រះរាជហឬទ័យសោមនស្សរីករាយ សូមប្រទានជូនរាជរដ្ឋាភិបាលនូវព្រះរាជដំណាក់ ៖
១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម២ ដែលមានវិញ្ញាបនបត្រ
សម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣
សង្កាត់ចកុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ដែលមានសិទ្ធិក្នុងការ
ជួសជុលកែលម្អ ថែរក្សា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌ
ជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្ដមពី ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតា
ជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជដំណាក់ទក្សិណនេះ ជាទីកន្លែងដែល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ត
សីហនុ ព្រះមររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រសូត។
២- ក្រោយពេលដែលអស់ពីខ្ញុំទៅ ព្រះរាជដំណាក់ព្តុល លេខក្បាលដី ១៥១ ទំហំ ៣៥៣៩ម២
ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ
ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ សូមជូនរាជរដ្ឋាភិបាលកម្ពុជា
ថែរក្សាធ្វើជាសារមនី្ទរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តម៕





