
ប្រវត្តិនាឡិកា សម្តេចតេជោ ហ៊ុន សែន តាំងពីនៅជាក្មេងវត្តប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០
បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់ តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរ ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គម នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេច