អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើកដីធ្លីមិនបានប្រើប្រាស់
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចផ្តល់ការអនុគ្រោះទណ្ឌកម្មរដ្ឋបាល ដែលមានដូចជាពន្ធបន្ថែម និងការប្រាក់ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត រហូតដល់បំណាច់ឆ្នាំ២០២៣។