វិចិត្រករបារាំងលោក Chifumi Krohom បានបង្កើតគំនូរលើជញ្ជាំងមន្ទីរពេទ្យគន្ធបុប្ផា
សៀមរាប: ជាការលម្អសោភណភាពមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ផ្ទាំងគំនូរដ៏ធំរបស់វិចិត្រករបារាំងលោក Chifumi Krohom បានបង្ហាញនូវភាពស្រស់ស្អាតនៅក្នុងទីក្រុងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងពីគំនូរដ៏ប្រណីត និងភាពវិសេសនៃប្រាសាទតាព្រហ្ម។ ស្នាដៃសិល្បៈនេះទាក់ទាញអ្នកទស្សនាជាមួយនឹងរូបភាពដ៏ស្រស់បំព្រងនៃរបាំអប្សរា ជាសិល្បៈដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។