Khmer First Close

រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងម៉ាស៊ីនប្រកាសអាសន្នសម្រាប់ការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 179
រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងម៉ាស៊ីនប្រកាសអាសន្នសម្រាប់ការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងម៉ាស៊ីនប្រកាសអាសន្នសម្រាប់ការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប

ក្រុមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) លើគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការអនុវត្តសាកល្បងនូវម៉ាស៊ីនប្រកាសអាសន្នសម្រាប់បម្រើឲ្យការស្នើសុំជំនួយនានាលើករណីដូចជាអគ្គីភ័យ តម្រូវការសង្គ្រោះបឋម គ្រោះថ្នាក់នានា ឬហេតុការណ៍ និងបទល្មើសផ្សេងៗទៀតពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកំសាន្តក្នុងក្រុងសៀមរាប។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

ម៉ាស៊ីនប្រកាសអាសន្ននេះ ដំណើរការ២៤ម៉ោងលើ២៤ម៉ោង ហើយដែលចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។ ក្នុងគម្រោងសាកល្បងម៉ាស៊ីនប្រកាសអាសន្ននេះ មានមួយទីតាំងស្ថិតនៅលើផ្លូវសុខសាន្តក្នុងតំបន់ Pub-street នៃក្រុងសៀមរាប។

រដ្ឋបាលខេត្តសៀមរាប ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងសំណើសុំជំនួយផ្សេងៗពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់៕

អត្ថបទទាក់ទង