Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សង្វៀន GANZBERG KUN KHMER FESTIVAL CONCERT នាំកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបមកចួបគ្នាលើសង្វៀនគុនខ្មែរតែមួយដ៏អស្ចារ្យលើទឹកដីខេត្តបាត់ដំបង

ដោយ៖ ទេព មយូរ៉ា ​​ | ម្សិលមិញ ម៉ោង 17:17 pm កីឡា 13158
សង្វៀន GANZBERG KUN KHMER FESTIVAL CONCERT នាំកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបមកចួបគ្នាលើសង្វៀនគុនខ្មែរតែមួយដ៏អស្ចារ្យលើទឹកដីខេត្តបាត់ដំបង សង្វៀន GANZBERG KUN KHMER FESTIVAL CONCERT នាំកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបមកចួបគ្នាលើសង្វៀនគុនខ្មែរតែមួយដ៏អស្ចារ្យលើទឹកដីខេត្តបាត់ដំបង

 

បាត់ដំបង ៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ GANZBERG បានរៀបចំយុទ្ធនាការប្រដាលគុនខ្មែរលំដាប់ប្រទេស ដើម្បីពង្រីកវិសាលភាពគុនខ្មែរ ឱ្យបានកាន់តែខ្លាំងថែមទៀត។ GANZBERG មានឆន្ទៈយ៉ាងមោះមុត​ថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ដើម្បីនាំយកកីឡាករគុនខ្មែរដ៏អង់អាចក្លាហានទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។

ជាមួយគ្នានោះដែល GANZBERG ក៏នាំមកជូននូវព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំលំដាប់អន្តរជាតិ ដែលប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ រួមជាមួយ DJ និង MC ល្បីៗច្រើនរូបលើឆាក GANZBERG Kun Khmer Festival Concert ចំនួន ២ថ្ងៃ នៅថ្ងៃទី ១៦ – ១៧ ខែតុលា ២០២៤ ពហុកីឡដ្ឋាន វាលបែកចាន ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់។

ក្រៅពីរីករាយទស្សនាការប្រដាលគុនខ្មែរលំដាប់ប្រទេស និងការប្រគុំតន្រ្តីដ៏ធំលំដាប់អន្តរជាតិហើយ បងប្អូនអ្នក បាត់ដំបង ជាពិសេសអតិថិជន GANZBERG ក៏អាចរីករាយជាមួយការតាំងលក់ផលិតផល និងម្ហូបអាហារជាច្រើនមុខផងដែរ។ កុំភ្លេចនាំពួកម៉ាកល្អ មនុស្សជាទីស្រឡាញ់របស់អ្នកមកញ៉ាំ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា។

default

default