ក្រសួងការបរទេស៖ កម្ពុជាបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ព័ត៌មានថ្មីៗរបស់ថៃ ដែលហាក់ចោទប្រកាន់ថាពលរដ្ឋកម្ពុជាបានឈ្លានពានទឹកដីថៃទៅវិញ
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាសម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក


