
ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំ៣ចំណុច ចំពោះការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្ដល់ផលអវិជ្ជមានដល់សន្ដិសុខជាតិ
ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ដោយបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន