Khmer First Close

សហភាពអឺរ៉ុបបង្ហាញការគាំទ្រចំពោះកម្ពុជាក្នុងការងារមនុស្សធម៌ និងបន្តតាមដាន អំពីស្ថានការណ៍វិវត្តន៍នៃជម្លោះតាមព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់

ដោយ៖ សម្បត្តិ កិត្យា ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 162
សហភាពអឺរ៉ុបបង្ហាញការគាំទ្រចំពោះកម្ពុជាក្នុងការងារមនុស្សធម៌ និងបន្តតាមដាន អំពីស្ថានការណ៍វិវត្តន៍នៃជម្លោះតាមព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់ សហភាពអឺរ៉ុបបង្ហាញការគាំទ្រចំពោះកម្ពុជាក្នុងការងារមនុស្សធម៌ និងបន្តតាមដាន អំពីស្ថានការណ៍វិវត្តន៍នៃជម្លោះតាមព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។

លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសមានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាពដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

On the afternoon of 17 December 2025, His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, held a telephone conversation with Her Excellency Kaja Kallas, High Representative of the European Union for Foreign Affairs and Security Policy and Vice-President of the European Commission.

His Excellency Prak Sokhonn expressed Cambodia’s deep appreciation for the European Union’s support across various development sectors in Cambodia, as well as for its provision of humanitarian assistance to displaced people affected by the ongoing Cambodia–Thailand armed conflict.

Her Excellency Kaja Kallas conveyed her condolences and sympathies for the civilian casualties and the hardships endured during this time of crisis. She reaffirmed the European Union’s readiness to provide further humanitarian assistance and to support peaceful solutions to the conflict through dialogue.

His Excellency Prak Sokhonn emphasized Cambodia’s consistent commitment to the agreed ceasefire and the peaceful path outlined in the Kuala Lumpur Joint Declaration of 26 October 2025. He exchanged views with Her Excellency Kaja Kallas on the evolving situation and underscored the need to halt the fighting and restore peace along the Cambodia–Thailand border.

អត្ថបទទាក់ទង