Khmer First Close

កម្ពុជាច្រានចោលព័ត៌មានដែលបង្ហោះក្នុងផេកកងទ័ពអាកាសថៃ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 198
កម្ពុជាច្រានចោលព័ត៌មានដែលបង្ហោះក្នុងផេកកងទ័ពអាកាសថៃ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា កម្ពុជាច្រានចោលព័ត៌មានដែលបង្ហោះក្នុងផេកកងទ័ពអាកាសថៃ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា

យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ក្រសួងការពារជាតិនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ៉ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជា ទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា៕

The Ministry of National Defence of Cambodia would like to categorically reject the content published on the official page of the Royal Thai Air Force, which accused Cambodia of mobilising additional troops to the Chanthaburi-Trat area and threatening to attack Thailand. We assert that this is false and fabricated information, intended solely to malign Cambodia. Cambodia has been firmly adhering to resolving the disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law.

Cambodia demands that the Thai side immediately cease all deliberate dissemination of false information aimed at diverting attention from its violations of international law. This disinformation campaign is intended to malign Cambodia and, thereby, justify the use of more brutal weapons and the expansion of its invasion against Cambodia.

អត្ថបទទាក់ទង