
កងរាជអាវុធហត្ថរាជធានីភំ្នពេញ ប្រឆាំងដាច់ខាតនឹងការញុះញង់ផ្សព្វផ្សាយបង្កចលាចលរបស់ពួកជ្រុលនិយមក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ក្នុងរយៈពេលថ្មីៗនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ កងរាជអាវុធហត្ថរាជធានីភំ្នពេញ បានបញ្ជាក់ពីជំហរដាច់ខាតដូចខាងក្រោម៖ ទី១-កងរាជអាវុធហត្ថរាជធានីភំ្នពេញឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាកម្លាំងស្មោះត្រង់ដាច់ខាត