រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះនារីខ្មែរ៧រូប ដែលរងគ្រោះដោយការជួញដូរបានទាន់ពេលវេលា, អាជ្ញាធរពាក់ព័ន្ធកំពុងបន្តខិតខំប្រឹងប្រែងដើម្បីនារីរងគ្រោះអាចវិលត្រឡប់មកកម្ពុជាវិញបានឆាប់រហ័ស
(ភ្នំពេញ)៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន