ក្រសួងធម្មការ និងសាសនាដាក់ចេញនូវវិធានការផ្លូវច្បាប់ ចំពោះគ្រូបារមី និងគ្រូទស្សន៍ទាយដែលផ្សព្វផ្សាយសកម្មភាពមិនសមរម្យ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
បន្ទាប់ពីមានការបង្ហោះផ្សាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គមនូវវីដេអូនានារបស់គ្រូបារមី គ្រូទស្សន៍ទាយជោគវាសនា គ្រូមើលជំងឺ គ្រូដោះអំពើ ដែលសកម្មភាពទាំងអស់នោះ ត្រូវបានក្រសួងធម្មការ និងសាសនាហាមឃាត់ ព្រមទាំងបានឱ្យគ្រូទាំងអស់នោះ ធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយ