
ក្រសួងមហាផ្ទៃ ប្រកាសគាំទ្រពេញទំហឹងចំពោះគោលជំហរកម្ពុជាក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូម ចូលរួមជាមួយបងប្អូនជនរួមជាតិពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន