
ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ឈរនៅលំដាប់លេខរៀងទី១ ទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ចូលមកលេងក្នុងខេត្ដកំពត
ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរចូលលេងកម្សាន្ដក្នុងខេត្ដកំពតច្រើនជាងគេ ខណៈដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់លេខរៀងទី២ ដែលទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។