
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវ ១១ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមេសា បានចេញសេចក្ដីអំពាវនាវចំនួន១១ចំណុច ស្ដីពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ