
ទស្សនៈមិត្តអ្នកអានថ្ងៃ៧ មករា នៅតែស្ថិតក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបព្រោះជាថ្ងៃនៃសច្ចៈភាពប្រវត្តិសាស្ត្រ !
ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ អត្ថន័យនៃថ្ងៃ៧ មករា នៅតែត្រូវបានប្រជាជនកម្ពុជានៅទូទាំងប្រទេសទទួលស្គាល់ និងផ្តល់តម្លៃយ៉ាងខ្ពស់ដោយផ្អែកទៅលើតម្លៃនៃសច្ចៈភាពប្រវត្តិសាស្ត្រពិតៗដែលប្រជាជនជំនាន់មុនធ្លាប់បានឆ្លងកាត់ និងបន្តផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយ ដើម្បីបញ្ចៀសកុំឱ្យពួកគេមានការដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះម្តងទៀត។