សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»
សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»។