
នាវាចម្បាំងជើងទឹកជប៉ុន១រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ
នាវាស្វ័យការពារជើងទឹកជប៉ុនមួយរឿង បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃអង្គារនេះ ដែលការចូលចតនេះ គឺដើម្បីរឹតចំណងមិត្តភាព និងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០