Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នាវាចម្បាំងជើងទឹកជប៉ុន១រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1166
នាវាចម្បាំងជើងទឹកជប៉ុន១រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ នាវាចម្បាំងជើងទឹកជប៉ុន១រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

នាវាស្វ័យការពារជើងទឹកជប៉ុនមួយរឿង បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃអង្គារនេះ ដែលការចូលចតនេះ គឺដើម្បីរឹតចំណងមិត្តភាព និងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

បដិសណ្ឋាកិច្ចទទួលមេបញ្ជាការ និងក្រុមនាវិកនៅលើនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំក្រុមប្រតិភូ រួមទាំងមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមជាច្រើននាក់ បានទៅទទួលស្វាគមន៍ នៃការអញ្ជើញមកដល់ផងដែរ។

មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានឲ្យដឹងថា នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME-(DD-104) ផ្ទុកមនុសុសចំនួន១៧០នាក់ ហើយមានបណ្ដោយ ១៥១ម៉ែត្រ និងទទឹង ១៧.៤ម៉ែត្រ។ ក្នុងនោះ ជម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក ៤៥៥០តោន។ រីឯ Speed ៣០knots=៥៦km/h និងមាន Helicopter មួយគ្រឿង ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក MAKI TAKAYUKI៕

នាវាចម្បាំងជើងទឹកជប៉ុន