
ព្រឹកថ្ងៃនេះមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនជនភៀសសឹក នៅខេត្តព្រះវិហារ ដែលជាខេត្តសមរភូមិក្តៅនៃការឈ្លានពានរបស់ថៃ
(ព្រះវិហារ)៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពឈ្លានថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ប្រធានកាកបាទក្រហមកម្ពុជា អង្គការមនុស្សធម៌គ្មានព្រំដែន