គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»
(ភ្នំពេញ)៖ គណបក្សកម្លាំងជាតិ ជាគណបក្សប្រឆាំងថ្មី ដែលមានថ្នាក់ដឹកនាំជាអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន នៅពេលនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកវិធានការរបស់គណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗ នាថ្មីៗនេះ គឺជាទង្វើផ្តាច់ការ