សិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំអាយឆាលើកទី៣៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០-២២ ខែឧសភា