Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 508
សិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) សិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំអាយឆាលើកទី៣៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី តំណាងប្រទេសប្រចាំអាយឆាមួយចំនួន បានធ្វើបច្ចុប្បន្នភាពលើការវិវឌ្ឍថ្មីៗ រួមមាន ច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាលើ ការអនុវត្តកម្មវិធីសកម្មភាពរបស់អាយឆា ដោយផ្តោតលើសិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ព្រមទាំងធុរកិច្ចនិងសិទ្ធិមនុស្សជាដើម។ នៅក្នុងនោះផងដែរ អាយឆា ក៏បានពិភាក្សាក្នុងការត្រៀមរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៦-ឆ្នាំ២០៣០ របស់ខ្លួនផងដែរ។

នៅសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងថា អាយឆា ក៏បានពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០២៤របស់ខ្លួន សេចក្តីថ្លែងការណ៍របស់ប្រធាន អាយឆា និងកម្មវិធីសកម្មភាព របស់អាយឆាឆ្នាំ២០២៥ សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ក្នុងអំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាយឆា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា អាយឆា បានជួបពិភាក្សាទ្វេភាគីជាមួយតំណាងរបស់ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត និងផ្លាស់ប្តូរនូវព័ត៌មាន ក៏ដូចជា ការបន្តគាំទ្រលើសកម្មភាពនិងកម្មវិធីរបស់អាយឆា។ បន្ថែមពីនេះ អោយឆា ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងវេទិកាជនមានពិការភាពអាស៊ាន សង្គមស៊ីវិលទទួលបានឋានៈពិគ្រោះយោបល់ជាមួយអាយឆា និងក្រុមការងារសិទ្ធិបរិស្ថានអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្ថែមទៀត។

ស្របជាមួយគ្នានោះដែរ លោកជំទាវ ឡុង សូនីតា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកស្រី Joanna Mansfield តំណាងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា-កម្ពុជា និងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី និងផែនការសកម្មភាពកម្មវិធីរបស់អាយឆា-កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

កិច្ចប្រជុំបានសម្តែងការកោតសរសើរដល់អាយឆា-ឡាវ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំនិងដឹកនាំសម្របសម្រួលកិច្ចប្រជុំលើកទី៣៩នេះបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលសម្រេចបានគួរជាទីមោទកៈ៕