
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់”
វេទិកានេះ បានប្រព្រឹត្តទៅនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ប្រទេស។ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលានេះ