រដ្ឋសភាកម្ពុជា៖ សន្តិភាពគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបាននិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនេះជាជំហានវិជ្ជមានដ៏សំខាន់ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍រួម។
នៅក្នុងញត្តិគាំទ្រនោះដែរ រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាទ្រព្យដ៏ពិសិដ្ឋមិនអាច កាត់ថ្លៃបានដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូបនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស៕





