Khmer First Close

ជប៉ុនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 197
ជប៉ុនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជប៉ុនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គម ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផ្សាយសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ស្តីពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដែលមានខ្លឹមសារដូចតទៅ៖

១. ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជានិងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។

២. ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។

៣. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សានិងពង្រឹងសន្តិភាពរយៈពេលមធ្យមនិងវែង។

English:
Signing of the Joint Declaration between the Kingdom of Cambodia and the Kingdom of Thailand on border conflict
(Statement by Foreign Minister MOTEGI Toshimitsu)

1. Japan welcomes the recent signing of the Joint Declaration on border conflict between Cambodia and Thailand in Malaysia by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, and H.E. Mr. Anutin Charnvirakul, Prime Minister of the Kingdom of Thailand, in the presence of the Honorable Donald J. Trump, President of the United States of America, and Dato’ Seri Anwar bin Ibrahim, Prime Minister of Malaysia. This agreement represents tangible and steady progress of the ceasefire between Cambodia and Thailand. Japan hopes that tensions between the two countries will be eased peacefully through the implementation of this agreement.

2. Japan expresses its deep respect for the diplomatic efforts of the United States of America and Malaysia, the ASEAN Chair, which have dedicated themselves to confidence-building between the two countries towards this agreement.

3. The improvement of the relations between Cambodia and Thailand is indispensable for the stability and development of the entire region. In this regard, the Government of Japan, in coordination with relevant countries, will continue to promote de-escalation of the situation, including the provision of equipment through Official Security Assistance (OSA) to Malaysia which leads ceasefire observer teams(P), in order to realize medium- to long-term consolidation of peace.

អត្ថបទទាក់ទង