Khmer First Close

សហភាពអឺរ៉ុបប្រកាសស្វាគមន៍និងគាំទ្រដល់ការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 144
សហភាពអឺរ៉ុបប្រកាសស្វាគមន៍និងគាំទ្រដល់ការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ សហភាពអឺរ៉ុបប្រកាសស្វាគមន៍និងគាំទ្រដល់ការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី កាយ៉ា កាឡាស (Kaja Kallas) អនុប្រធាននៃគណៈកម្មការអឺរ៉ុប បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ។

លោកស្រីបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងដែលប្រព្រឹត្តឡើងនៅថ្ងៃនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាព។ យើងខ្ញុំសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។ សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអនុវត្តន៍នេះ ដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែន។»

The EU High Representative and Vice-President of the European Commission, Kaja Kallas, welcomes the agreement between Cambodia and Thailand.
She stated: “Today’s agreement between Cambodia and Thailand is an important milestone for peace.
We commend President Donald Trump and Malaysia as ASEAN Chair for their efforts in sealing the deal.
The EU is ready to support its implementation, including by facilitating de-mining in the border region.”

អត្ថបទទាក់ទង