សម្តេច ម៉ែន សំអន៖ បុគ្គលិកពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺឱ្យកាន់តែប្រសើរ
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងផ្តាំផ្ញើដល់បុគ្គលិកពេទ្យ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះនិងពិនិត្យព្យាបាលជំងឺជូនប្រជាជន ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដអាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួលនិងប្រើប្រាស់សេវានៅមន្ទីរពេទ្យ