សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ជាពិសេស វិស័យដែលមាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិងជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។