Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 770
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលដំណាក់កាលទី១ យើងត្រូវការជំនួយច្រើនពីជំនាញបរទេសដូចជា៖ ទីប្រឹក្សាធនាគារពិភពលោក ធនាគារអាស៊ី ពីIMF មកជួយកសាង និងសរសេរផែនការរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មកដល់ពេលនេះ រាល់ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ មន្រ្តីរបស់ខ្មែរ ដែលអាចជួយឱ្យយើងអាចដឹកនាំប្រទេសក្រោយពីចប់សង្រ្គាមឆ្នាំ១៩៩៨ រហូតដល់កូវីដ-១៩ ជាមួយនិងកំណើនសេដ្ឋកិច្ចជាង ៧% និងជាប្រទេសដើរលឿនជាងគេក្នុងការរកចំណូលមធ្យមកម្រិតទាបរយៈពេលខ្លី ដោយសារការខិតខំនិងសមត្ថភាពនៅក្នុងការកសាងផែនការ ការដឹកនាំអនុវត្តផែនការរបស់មន្រ្តី និងរបស់កូនខ្មែរដែលបណ្តុះបណ្តាលនៅក្នុងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕




អត្ថបទទាក់ទង