Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង១២+៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1176
ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង១២+៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង១២+៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៣

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅបឋមសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១.៣៤៧ នាក់សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣ ក្នុងនោះរួមមាន៖
១- គ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់
២- គ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៤០ ចំនួន ១,០៤៧នាក់។

ការបណ្តុះបណ្តាលមានរយៈពេល៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង៕