Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សូមប្រុងប្រយ័ត្ន! កង្វះទឹកប្រើប្រាស់ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានច្រើន ចាប់ពីខែឧសភាដល់ខែមិថុនា ខាងមុខ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 844
សូមប្រុងប្រយ័ត្ន! កង្វះទឹកប្រើប្រាស់ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានច្រើន ចាប់ពីខែឧសភាដល់ខែមិថុនា ខាងមុខ សូមប្រុងប្រយ័ត្ន! កង្វះទឹកប្រើប្រាស់ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានច្រើន ចាប់ពីខែឧសភាដល់ខែមិថុនា ខាងមុខ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងណែនាំមួយ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក ព្រមទាំងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន។

បើតាមការព្យាករណ៍ពីអាកាសធាតុក្នុងតំបន់និងក្រៅតំបន់បានឱ្យដឹងថា ស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែឧសភាដល់ខែមិថុនា បាតុភូតអែលនីណូ (El Nino) នឹងស្ថិតនៅកម្រិត១០%។ រីឯបាតុភូតអែនសូអព្យាក្រឹតវិញ (ENSO-neutral) នឹងកើនឡើងដល់កម្រិត៨៣% នៅក្នុងខែឧសភា។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ជាមួយគ្នានេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ក៏នឹងកើតមានច្រើនផងដែរ៕


អត្ថបទទាក់ទង