Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1146
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងនាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសព។

នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសព។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ដោយ១គ្រួសារទទួលបាន ២ម៉ឺនដុល្លារជាថវិការបស់សម្តេចធិបតី, ៣លានរៀលជាថវិកាក្រសួងការពារជាតិ, ៥ពាន់ដុល្លារជាថវិកាបានមកពីសប្បុរសជននានា និង១គ្រួសារ១លានរៀល ជាថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

ទន្ទឹមនឹងនោះដែរ សម្រាប់យោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ថវិកា ក្នុងម្នាក់ៗចំនួន ២០លានរៀលផងដែរ៕