Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាងនៅត្បូងឃ្មុំ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 970
ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាងនៅត្បូងឃ្មុំ ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជា គ្រោងចេញជារូបរាងនៅត្បូងឃ្មុំ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លាន​ដើម ក្នុងមួយឆ្នាំ គ្រោងនឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ ។ ថ្នាល​«បណ្តុះកូនឈើ»​នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមាន​សមត្ថភាព​ផលិត​កូន​ឈើ​បាន​ចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបាន​បំពាក់​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​ ដើរដោយថាមពលព្រះអាទិត្យ។

ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈ​ការ​រួម​ចំណែក​ដាំ​ពី​ប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីក​វិសាលភាព​ព្រៃឈើ​ជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្ស​ធនធាន​ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕





ប្រភពព័ត៌មាន ៖ BTV News