Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ៩៥% ហើយ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 502
គម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ៩៥% ហើយ គម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ៩៥% ហើយ

វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីបណ្ដាញតេឡេក្រាមផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%នេះ មានដូចជា៖ ១, ស្តារស្ទឹងព្រែកត្នោតប្រវែង២៦គីឡូម៉ែត្រ, ២. ស្តារព្រែកហូរប្រវែង៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ, ៣. ស្តារប្រឡាយព្រែកហូរប្រវែង៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង, ទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង៤.៥គីឡូម៉ែត្រ។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សាដែលកំពុងចូលមកដល់៕

អត្ថបទទាក់ទង