Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបន្តជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 727
រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបន្តជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបន្តជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុន MIRATH GREEN TECH នៅខេត្តកំពង់ធំ។

ក្នុងពិធីនោះ ឯកឧត្តម តូច ប៊ុនហួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទីនេះឡើង។ ឯកឧត្តម បានបន្តថា រោងចក្រ មានសមត្ថភាពកែច្នៃស្វាយចន្ទី ១.៥០០តោនក្នុង១ឆ្នាំ ហើយសមិទ្ធផលកើតឡើងដោយមានកិច្ចសហការល្អ មានការគាំទ្រពីស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានរំលឹកអំពីតម្លៃនៃសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់អតីតនាយករដ្ឋមន្ត្រីខ្មែរ ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យកសិកម្ម និងបានប្រែក្លាយពីកសិកម្មប្រពៃណី ផលិតសម្រាប់ជីវភាពប្រចាំថ្ងៃ មកជាកសិកម្មទំនើប មានពិពិធភាព បង្កើនចំណូល និងសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋ។

ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាមានដំណាំសក្តានុពលជាច្រើន ដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ អង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជា មានកំណើនប្រមាណ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។

ឯកឧត្តម បានបន្ថែមថា ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម ការបង្កើតការងារ និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ខណៈដែលការកែច្នៃក្នុងស្រុកនៅមានកម្រិត រាជរដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល បានបង្កើតច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីជំរុញការវិនិយោគ និងបង្កើនការប្រកួតប្រជែង។

បើតាម ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តអាទិភាព និងជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើ ដោយចាប់ផ្តើមកែច្នៃនាំចេញពីផលិតផលពាក់កណ្តាលសម្រេច ការបន្តពង្រឹងធ្វើម៉ាក និងទីផ្សារ ការជំរុញចងក្រងនិងបង្កើតសហគមន៍ស្វាយចន្ទី និងការពិនិត្យលទ្ធភាពបង្កើនទុនបង្វិលសម្រាប់ប្រមូលស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លើសពីនេះទៀត ឯកឧត្តម តូច ប៊ុនហួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានគិតគូរ ដោយបានដាក់នូវវិធានការមុតស្រួចជាកញ្ចប់ និងដោយប្រយោលដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៃការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ ទន្ទឹមនឹងនេះ ក៏បានបញ្ជាក់អំពីការចូលរួមពី ARDB  និងធនាគារសហគ្រាស WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់ខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ៕