សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានជួយផ្សព្វផ្សាយអំពីប្រាង្គប្រាសាទបុរាណនៅអង្គរទៅកាន់ពិភពលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលគណៈប្រតិភូទាំងអស់បានមកកាន់ទីក្រុងអង្គរជាទឹកដីបុរាណដ៏ស្រស់ស្អាតនេះ គឺជាភស្តុតាងនៃការប្រើប្រាស់បច្ចេកវិទ្យា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា គឺជាសសរស្តម្ភដ៏សំខាន់ទ្រទ្រង់វឌ្ឍនភាពរបស់ជាតិ ដើម្បីជួយផ្តល់ជាដំណោះស្រាយផ្សេងៗ និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរនិងងាយស្រួលជាងមុន ឈានទៅពង្រឹងវិសាលភាពសង្គម ធម្មជាតិ និងភពផែនដី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅសណ្ឋាគារសូហ្វីតែលសៀមរាប៕