Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ប្រវត្តិនាឡិកា សម្តេចតេជោ ហ៊ុន សែន តាំងពីនៅជាក្មេងវត្តប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1250
ប្រវត្តិនាឡិកា សម្តេចតេជោ ហ៊ុន សែន តាំងពីនៅជាក្មេងវត្តប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ ប្រវត្តិនាឡិកា សម្តេចតេជោ ហ៊ុន សែន តាំងពីនៅជាក្មេងវត្តប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០

បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់ តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរ ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។
ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គម នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេច បោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ ជាង៥០០០រៀលយកទៅទិញនាឡិកា ម៉ាកទីតូនីមួយគ្រឿង។

ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយក នាឡិកានេះទៅប្តូរជាមួយហាងនាឡិកា នៅស្រុកមេមត់ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ (មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង ២ដំឡឹងមាសនាពេលនោះ។នាឡិកានេះ
បានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្តីក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស ១៩៨១.១៩៨២មុនពេលប្តូរនាឡិកានេះ ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២៕

អត្ថបទទាក់ទង