Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1273
សម្តេចតេជោ ហ៊ុន សែន ៖ អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ សម្តេចតេជោ ហ៊ុន សែន ៖ អ្នកណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនាក់ទីម័រជាមួយកម្ពុជានៅតែរក្សាមិត្តភាពល្អ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅនេះ សម្តេចតេជោ បានជួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត ដើម្បីពិភាក្សាការងារ នៅក្នុងជំនួបនោះ សម្តេចតេជោ បានសម្រេចថា នឹងបញ្ជូនអ្នកបច្ចេកទេសកសិកម្មកម្ពុជា ឱ្យទៅចូលរួមជួយទៅដល់ប្រទេសទីម័រខាងកើត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះរៀបចំឡើងនៅនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅថ្ងៃ១៩ នេះគឺមានការបោះឆ្នោតដែលអាចមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី។ បើទោះបីជាអ្នកណាក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនងល្អរវាងកម្ពុជា និងទីម័រខាងកើតនៅតែរក្សាបានភាពល្អូកល្អឺនដូចដើមដដែល ពីព្រោះមិនមានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រដូចគ្នានោះទេ៕

អត្ថបទទាក់ទង