ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣
![ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣](https://khmerfirst.net/app/uploads/2023/05/Poster-Khmer-First-4.jpg)
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖
– កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី៥ ខែមេសា ថ្ងៃទី២០ ខែមេសា និងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣
– សំណើសុំចុះហត្ថលេខាលើឯកសារ សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
– សេចក្តីណែនាំ ស្តីពីការបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៅតាមរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
– ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន របស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សកសិករ គណបក្សស្រ្តីដើម្បីស្រ្តី និងគណបក្ស ភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
– ផ្សេងៗ។