ដំណឹងល្អសម្រាប់អ្នកគាំទ្រ បាល់ទាត់ទ្វីបអ៊ឺរ៉ុប
ភ្នំពេញៈ ក្រុមហ៊ុនGANZBERGជាក្រុមហ៊ុនខ្នាតយក្សនៅក្នុងស្រុកខ្មែរ គ្រោងនិងររៀបកម្មវិធីមើលបាត់ទាត់ទ្វីបអ៊ឺរ៉ុងនាពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់អតិថិជនរបស់ខ្លួន ជាពិសេសអ្នកស្រលាញ់វិស័យបាត់ទាត់តែម្តង។ វាជារាត្រីដ៏អស្ចារ្យក្នុងរយះពេល៤ឆ្នាំមានតែម្តងដែលមនុស្សទូរទាំងផែនដីទន្ទឹមរង់ចាំ និងជារាត្រីពោរពេញទៅដោយការចងចាំ ជាពួកម៉ាកល្អ មិត្តល្អ បងប្អូនល្អ ជាមួយកម្មវិធីGANZBERG អេក្រង់យក្ស CONCERT។សមរភូមិវាស្មៅដ៏ក្តៅគគុកលើទឹកដីឥន្រ្ទីស្លាបដែក អាល្លឺម៉ង់ ការប្រយុទ្ធដ៏ស្វិតស្វាញ តានតឹង ២៤ ប្រទេស ៥១ ប្រកួត តើប្រទេសណា នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ទ្វីអ៊ឺរ៉ុប លើទឹកដីនៃប្រទេសឥន្រ្ទីស្លាបដែក អាល្លឺម៉ង់?
តោះបបួលពួកម៉ាកល្អ ស្រែកហ៊ោកញ្ជៀវ និងគាំទ្រប្រទេសដែលជាអាយដល់របស់អ្នក នៅទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប មុខអេក្រង់យក្ស ជាមួយកំពូលអ្នកអធិប្បាយដែលមានប្រជាប្រិយ៍ភាពប្រចាំស្រុកខ្មែរ គឺលោក ស៊ីថូ ណាថាន់ លោក ហ៊ួរ ង៉ែរ និងអតីតជំរើសជាតិ កីឡាករ ឈិន ឈឿន។ លើសពីនេះ GANZBERG នឹងរៀបចំមហាព្រឹត្តិការន៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលប្តុំទៅដោយកំពូលតារាចម្រៀងល្បីៗលំដាប់ជាច្រើនរូបផងដែរ រួមមាន កញ្ញា ពេជ្រ សោភា លោក ឆង សុវណ្ណារាជ ក្រុមក្មេងខ្មែរ កញ្ញា យូរី និងតារាចម្រៀងរ៉េបល្បីជាច្រើនរូបផងដែរ។ មន្ថែមលើសពីនឹង និងមានការស៊ុតប៉េណាស់ទីអ្នករង្វាន់ ១០០០ ដុល្លារ ១០០ ដុល្លារ ៥០ ដុល្លារ ២០ ដុល្លារ ១០ ដុល្លារ ៥ ដុល្លារ ងាយៗផុយៗ សរុបរាប់ម៉ឺនដុល្លារ។
GANZBERG អេក្រង់យក្ស CONCERT និងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៥ ល្ងាច រហូតដល់ ៥ ព្រឹក។