តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា?
នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នារយៈពេល៧១ឆ្នាំមកហើយ ជាពិសេសនៅក្នុងឆ្នាំនេះ មានការជួបគ្នានិងសម្ពោធសមិទ្ធផលជាច្រើនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជប៉ុន ជាដៃគូមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាល ក៏ដូចជា ការកសាងប្រទេសនៅក្រោយសង្រ្គាម និងក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕