សេចក្ដីប្រកាសព័ត៌មានការរងចាំត្រូវបានបញ្ចប់!!! ទីបំផុត IDOL បង្ហាញមុខទូតសុឆន្ទៈហើយ!
រាជធានីភ្នំពេញ៖ RuthKo តារាចម្រៀង Hip-Hop ដ៏ល្បីពី KlapYaHandzត្រូវបានជ្រើសតាំងជាទូតសុឆន្ទៈ សម្រាប់ភេសជ្ជៈ IDOL ភេសជ្ជៈសម្រាប់យុវវ័យសម័យថ្មី។ RuthKo បានឆាបឆក់យកបេះដូង អ្នកគាំទ្រតាម រយៈសំឡេងប្រកបដោយភាពច្នៃប្រឌិត ទំនុកច្រៀងទាក់ចិត្ត និងទំនាក់ទំនងយ៉ាងពិតប្រាកដជាមួយ ទស្សនិកជនរបស់គាត់។ ឥទ្ធិពលរបស់ RuthKo មានលើសពីតន្រ្តីទៅទៀតដែលបង្ហាញឳ្យឃើញពីវប្បធម៌ របស់យុវជននិងនាំមកនូវថាមពលថ្មីសម្រាប់ការ កម្សាន្តទូទាំងប្រទេស។
RuthKo បានបង្ហើបថា “ខ្ញុំបាទមានកិត្តិយសដែលបានក្លាយជាចំណែកមួយនៃគ្រួសារ IDOL ហើយក្នុងនាមជាទូតសុឆន្ទៈដំបូងគេ។ IDOLបានបង្ហាញពីឆន្ទៈ កម្លាំងថាមពល និងភាពពិតប្រាកដមួយសម្រាប់ខ្លួនឯង—តម្លៃក្នុងសិល្បៈតន្រ្តីដែលខ្ញុំបង្កើត និងជីវិតរបស់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ រំភើបក្នុងការសហការ ជាមួយគ្នា និងបង្កើនការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ។
ការសហការនេះគឺជាចំណុចគោលមួយសម្រាប់ IDOL និង RuthKoដើម្បីធ្វើឲ្យមានភាពសមស្របទាំង
សិល្បៈតន្ត្រី ការរស់នៅប្រចាំថ្ងៃ និងទិសដៅដើម្បីទទួលបានជោគជ័យ។ជាផ្នែកមួយនៃការគាំទ្រ
RuthKo នឹងត្រូវបានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ និងក្នុងកម្ម វិធីពិសេសៗជាច្រើនដែលនឹងត្រូវបានរៀបចំឡើងទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែទៀតខាងមុខ។
IDOL គឺជា ភេសជ្ជៈប៉ូវកម្លាំង នាំមកនូវភាពស្រស់ស្រាយ និងផ្ដល់ថាមពលសម្រាប់យុវវ័យ ដើម្បីឈានទៅរកជីវិតដ៏សកម្ម និងពោរពេញដោយឆន្ទៈ។
ជាមួយនឹងសន្ទុះនៃការគាំទ្រ IDOL ជឿជាក់ក្នុងការបំផុសគំនិតដល់យុវជនតាមរយៈសារលើក ទឹកចិត្ត ភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្ត៕