Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ ក្រោយការផ្ទេរការដឹកនាំប្រទេសទៅអ្នកដឹកនាំវ័យក្មេងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ កម្ពុជាមានស្ថិរភាព និងការអភិវឌ្ឍប្រទេសបានល្អ

ដោយ៖ Yeung Sreypoch ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 143
សម្តេចតេជោ ហ៊ុន សែន៖ ក្រោយការផ្ទេរការដឹកនាំប្រទេសទៅអ្នកដឹកនាំវ័យក្មេងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ កម្ពុជាមានស្ថិរភាព និងការអភិវឌ្ឍប្រទេសបានល្អ សម្តេចតេជោ ហ៊ុន សែន៖ ក្រោយការផ្ទេរការដឹកនាំប្រទេសទៅអ្នកដឹកនាំវ័យក្មេងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ កម្ពុជាមានស្ថិរភាព និងការអភិវឌ្ឍប្រទេសបានល្អ

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា  ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសបានល្អ។ 

ក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអ្នកដឹកនាំជំនាន់ថ្មី មិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនបានខិតខំស្វែងរកដោយលំបាកបានទេនោះ សម្ដេចតេជោនឹងមិននៅស្ងៀមឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ហើយ ធ្លាប់ឆ្លងកាត់សង្រ្គាម និងបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្រ្គាម ស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ដូចនេះអ្នកដឹកនាំជំនាន់ក្រោម ត្រូវបន្តភារកិច្ចក្នុងការថែរក្សាសន្តិភាព ដែលអ្នកដឹកនាំជំនាន់មុនរកបានដោយលំបាកនោះ និងខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខ៕

អត្ថបទទាក់ទង