Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិត​អបអរ​សាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ដោយ៖ Yeung Sreypoch ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 129
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិត​អបអរ​សាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិត​អបអរ​សាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធាន​គណៈ​កម្មា​ធិការ​ជាតិសម្របសម្រួលកិច្ចការព័ត៌មាន និង​សាធារ​ណមតិ និងមន្រ្តីរាជការទាំងអស់ សូម​គោរព​សម្តែង​នូវ​អំណរសាទរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងឱកាសទទួល​បានពាន​រង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យា​ស្ថាន​យុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅ​ព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ការទទួលបាន «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» នេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេច​នាយក​រដ្ឋ​មន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកប​ដោយ​សមត្ថភាព បញ្ញាញាណ និងថាមពល បានបន្ត​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រ​ជា​ធិ​ប​តេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និង​ការ​អភិ​វឌ្ឍលើគ្រប់វិស័យ តាមរយៈការ​អនុវត្ត​តាម​ស្មារតី​បុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និង ការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសន្តិភាព ស្ថិរភាព​នយោបាយ ប្រកបដោយប្រសិទ្ធភាព នៅ​គ្រប់ដំណាក់កាលទាំងអស់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូម​បួងសួង​ដល់​គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាតាមបីបាច់ថែរក្សា និងប្រោះ​ព្រំស​ព្ទ​សាធុការ​ពរ​ជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេច​បវរ​ធិ​បតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រម​ទាំង​បុត្រា​បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរ ពលា​នុភាព​មាំមួន ជន្មាយុយឺនយូរ និងសូម​ទទួល​បាន​ពុទ្ធពរ​ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបី​ឃ្លៀង​ឃ្លាតឡើយ៕

អត្ថបទទាក់ទង