Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ Yeung Sreypoch ​​ | ម្សិលមិញ ម៉ោង 13:41 pm ព័ត៌មានជាតិ 133
សម្តេចតេជោ ហ៊ុន សែន  អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគាវរកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលកម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។ សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ដែលគេស្គាល់ថាជាសាលាបក្សកណ្តាល គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលកម្មាភិបាលនៃបក្សកុម្មុយនិស្តចិនជាពិសេស។ សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។ ក្រោមការណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា វាពឹងផ្អែកលើកម្លាំងស្រាវជ្រាវវិទ្យាសាស្ត្រនៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំគណៈកម្មការសំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង ការទទួលខុសត្រូវក្នុងការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោងមូលនិធិវិទ្យាសាស្ត្រសង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោងវិទ្យាសាស្ត្រទន់ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោងស្រាវជ្រាវការគិតកម្រិតខ្ពស់ថ្នាក់ជាតិ។ល។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ មកដល់ពេលនេះមានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធានម៉ៅ និងឯកឧត្តម ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។ ក្នុងជំនួបនោះដែរ លោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។ ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដែលបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និងបានស្តាប់បទឧទ្ទេសនាមដ៏ក្បោះក្បាយស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេចបាន ដោយពុះពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។

អត្ថបទទាក់ទង