Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើក្រសួងពាណិជ្ជកម្មបានអនុវត្តន៍អ្វីខ្លះនៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ 143
តើក្រសួងពាណិជ្ជកម្មបានអនុវត្តន៍អ្វីខ្លះនៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា? តើក្រសួងពាណិជ្ជកម្មបានអនុវត្តន៍អ្វីខ្លះនៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា?

នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធពិពណ៌កម្ពុជាលើកទី១៧ នៅបុរីប៉េងហួតបឹងស្នោរ» នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិពណ៌ពាណិជ្ជកម្មនេះត្រូវបានរៀបចំឡើងដែលមានការរៀបចំព្រឹត្តិការណ៍អម ដូចជាវេទិកាពាណិជ្ជកម្មឌីជីថលលើកទីមួយដែលស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងនិន្នាការនៅក្នុងតំបន់ និងសកល និងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េដែលទាំងនេះពិតជាយន្តការបង្កើតឱកាសការចាប់ដៃគូពាណិជ្ជកម្ម និងបង្កើតបណ្តាញទំនាក់ទំនង បង្កើនសកម្មភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិសំដៅរួមចំណែកដល់ការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍តាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិដែលរួមមាន៖
ទី១-ការបន្តធ្វើពិពិធកម្មទីផ្សារទាំងក្នុង និងក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះនានាដែលកម្ពុជាទទួលបានសម្រាប់ធ្វើពិពិធកម្មផលិតផលនាំចេញ
ទី២-ការបន្តធ្វើកិច្ចសម្របសម្រួលពាណិជ្ជកម្មជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការផ្តល់សេវាសាធារណៈ
ទី៣-ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យឯកជនដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន៕

 

អត្ថបទទាក់ទង