Khmer First Close

អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត

ដោយ៖ សម្បត្តិ កិត្យា ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 153
អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់។

សូមជំរាបថា ប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។

ការប្រកាសផ្តល់ជូនប្អូនប្រុសខាងលើនេះ បង្ហាញពីការយកចិត្តទុករបស់អាជ្ញាធររាជធានីភ្នំពេញ និងជាការជួយដល់ជនមានពិភារភាពផងដែរ។

សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស សល់ សុខចាន់ ទំនាក់ទំនងលោកស្រី ដោ សម្ជស្ស នាយិការរងសាលារាជធានីភ្នំពេញ តាមរយៈលេខ 017 662 223 ៕