Khmer First Close

តើយើងអាចអភិវឌ្ឍប្រទេសជាតិបានទេបើគ្មានសន្តិភាព?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ 156
តើយើងអាចអភិវឌ្ឍប្រទេសជាតិបានទេបើគ្មានសន្តិភាព? តើយើងអាចអភិវឌ្ឍប្រទេសជាតិបានទេបើគ្មានសន្តិភាព?

នៅក្នុងឱកាសអញ្ជើញជាអធិបតី  «សម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុន រ៉ានីហ៊ុន សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាយើងមិនឈប់បាញ់គ្នានៅឆ្នាំ១៩៩៨ ទេ នោះប្រទេសកម្ពុជាបន្តមានសង្រ្គាមប្រយុទ្ធគ្នារហូតដល់សព្វថ្ងៃនេះ ហើយយើងមិនអាចទទួលបានសុខសន្តិភាពពេញលេញបានឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើសិនជាកម្ពុជានៅបន្តមានសង្រ្គាមនោះ អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងនឹងបន្តរងគ្រោះបាត់បង់អាយុជីវិតដោយសារសង្រ្គាមជាក់ជាមិនខាន ពោលគឺយើងមិនអាចមានឱកាសក្នុងការអភិវឌ្ឍតំបន់សមរភូមិដែលធ្លាប់ប្រយុទ្ធគ្នាទៅជាកន្លែងដែលមានការអភវិឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធបានឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានប្រែក្លាយតំបន់ដែលគ្មានមនុស្សរស់នៅ និងពីអតីតយុទ្ធជនដែលមានហានិភ័យ ទៅជាតំបន់ដែលមានការអភិឌ្ឍ ពោលគឺជួយឱ្យអតីតយុទ្ធជនអាចកែប្រែជីវិតថ្មីប្រកបដោយសេចក្តីសង្ឃឹមចំពោះអនាគត៕

អត្ថបទទាក់ទង